រូបភាព​ជុំវិញ​ពិភពលោក ០៤ ធ្នូ ២០១៨

ម្ឈូស​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ George H.W. Bush ត្រូវ​បាន​គេសែង​ដោយ​ទាហាន​យោធា​ចូល​ក្នុង​​​វិមាន U.S. Capitol Rotunda​ កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ ២០១៨​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស្បែកជើង​ពណ៌ក្រហម​រាប់រយ​គូរត្រូវ​បាន​គេ​តម្រៀប​ជាបាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សាលើស្រ្តី​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ Habima Square ទីក្រុង​ Tel Aviv។

សមាជិក​យោធាប្រតិកម្ម​រហ័ស​​អ៊ីរ៉ាក់ចូល​រួម​វគ្គ​ហ្វឹកហាត់​«ទប់ទប់​នឹង​អំពើ​ភេរវកម្ម» នៅ​បន្ទាយ​ទាហាន​មួយ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​បាដាដ។ វគ្គហ្វឹកហាត់​នេះ​ត្រូវ​បាន​ធ្វើឡើង​រយៈពេល​៤ខែ​ជាមួយ​កងកម្លាំង​អ៊ីតាលី​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

តួសម្តែង​ឥណ្ឌាអ្នកនាង​ Priyanka Chopra (ឆ្វេង) និង​តារា​ចម្រៀង​អាមេរិក​លោក Nick Jonas​ ដែល​ទើប​តែ​រៀបការ​ថ្មីថ្មោង​ថតរូប​ក្នុង​ពិធី​ជប់លៀង​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

អ្នក​ច្នៃម៉ូត​លោក Marco Mattia Cristofori នៃក្រុម​ហ៊ុន​បោះពុម្ភ 3D BigRep នៃ​ប្រទេស​អាល្លឺម៉ង់​ឈរ​ជាមួយ​ម៉ូតូ​អេឡិចត្រូនិក​ 3D NERA​ នៅ​ វាលយន្តហោះ​ Tempelhof ក្នុង​ទីក្រុង​បែរឡាំង។

មន្រ្តី​ប៉ូលិស​ពីកងកម្លាំង​​អាវុធយុទ្ធភ័ណ្ឌ​និង​យុទ្ធសាស្ត្រ​ពិសេស​របស់​ប្រទេស​ចិន​ (SWAT) ចូល​រូម​វគ្គ​ហ្វឹកហាត់​​ក្នុង​ទីក្រុង​ Chengdu ខេត្ត​ Sichuan កាលពី​ថ្ងៃទី​០៣ ខែធ្នូ​ ឆ្នាំ ២០១៨។

សត្វ​ខ្លាឃ្មុំ​ទឹកកក​ Nanook បន្លែង​ជាមួយ​បាល់​មួយ​អំឡុង​ថ្ងៃ​កំណើត​របស់​ខ្លួន​នៅ​ក្នុង​សួន​សត្វ Gelsenkirchen ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់។

El cuerpo de bomberos se instala frente al hotel Saratoga, en La Habana, Cuba, que sucumbió a un incendio el 6 de mayo de 2022.