រូបភាព​ជុំវិញ​ពិភពលោក ២៦ ធ្នូ ២០១៧

ស្រ្តី​ម្នាក់​ឈរ​នៅ​លើ​ឆ្នេរ​សមុទ្រ Baltic ក្នុង​ទីក្រុង​​ Niendorf ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់។

ប្រជាពលរដ្ឋ​ជីក​ផ្លូវ​ដែល​ពោរពេញ​ដោយ​ព្រិល​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Erie សហរដ្ឋអាមេរិក​។ @DANIELLESOFANCY /via REUTERS

បុគ្គលិក​ជនជាតិ​ស៊ីរី​នៃ​គណកម្មាធិការ​កាកកបាទក្រហម​អន្តរជាតិ​ជម្លៀស​ទារក​ម្នាក់​ នៅ​ភាគ​ខាងកើត​តំបន់ Ghouta ជាយ​រដ្ឋធានី​ Damascus។

អតី​ត​ប្រធានាធិបតី​ប៉េរូលោក Alberto Fujimori សុំ​ការ​អភ័យ​ទោស​ពី​ប្រជាជន​ប៉េរូ​ខណ​ដែល​លោក​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ Lima។

សមាជិក​នៃ​កងកម្លាំង​ស៊ីរី អារ៉ាប់ ឃឺត ដាក់​ឈើឆ្កាង​នៅ​លើ​គំន​ថ្មបាក់បែក​នៃ​ព្រះវិហារ​កាតូលិក​អាមេរិកាំង​នៃទីក្រុង Martyrs ភាគខាងកើត​ទីក្រុង​ Raqqa នៃ​ប្រទេស​ស៊ីរី។

ប្រជាជន​អង្គុយ​ជុំវិញ​រូបសំណាក​«comfort woman» ក្នុង​ការសម្តែង​មួយ​ដើម្បី​រំឮក​ដល់​ការ​ស្លាប់​របស់​ទាសករ​ប្រាំបី​នាក់​ក្នុង​ទីក្រុងសេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។