រូបភាព​ជុំវិញ​ពិភពលោក ២៦​ ធ្នូ ២០១៨

យុវជន​ជនជាតិ​អ៊ីរ៉ាក់​ស្លៀក​ពាក់​ជា​ Santa Claus ដើរ​កាត់​ផ្លូវ​ក្នុង​ទីក្រុង​ Mosul ដើម្បី​ចែក​អំណោយ​ទៅ​ឲ្យ​ក្មេងៗ។

កម្មករ​ម្នាក់​ដែល​ខ្លួន​ពេញ​ទៅដោយម្សៅ​គ្រាប់​កាំភ្លើង​សម្រាប់​ធ្វើ​កាំជ្រួច​សម្រាប់​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ទីក្រុង​ Bocaue ខេត្ត ​Bulacan ភាគ​ខាងជើងរដ្ឋ​ធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​និង​ខាងត្បូង​ភ្ជាប់​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង​និង​ខាងត្បូង​អំឡុង​ពិធីបើក​ការដ្ឋាន​សាងសង់​នៅ​ស្ថានីយ​ Panmun ទីក្រុង​ Kaesong ប្រទេស​កូរ៉េ​ខាងជើង។

អ្នកស្រី Claudia Maquin​ ម្តាយ​របស់​កុមារី Jakelin Caal អាយុ​៧ឆ្នាំ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទីភ្នាក់ងារ​អាមេរិក​នៅ​ព្រំដែន​កាល​ពី​ដើមខែ​នេះ​​ហើយ​បាន​ស្លាប់​បន្ទាប់​ពី​គ្រុនក្តៅ​ខ្លាំង​ក្នុង​មន្ទីរឃុំឃាំង​នៅ​ទីស្នាក់ការ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក យំ​សោក​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​កូនស្រី​ខ្លួន​នៅ​ក្នុង​ភូមិ​ San Antonio Secortez របស់​នាង​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​កាលពីថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ២០១៨។

ជនចំណាក​មក​ពី​ ទីក្រុង​​ Tijuana ប្រទេស​ម៉ិកស៊ិក​ស្រុក​ឡើង​ជញ្ជាំង​​ព្រំដែន​ហើយ​លោត​ចូល​ក្នុងទឹកដី​​សហរដ្ឋអាមេរិក​ទៅ​ទីក្រុង​ San Diego កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៨។

កំទេច​ថ្ម​របស់​អគារ​បាក់បែក​​មួយ​នៅ​តាម​ផ្លូវFleri កោះ​Sicily​ ប្រទេស​អ៊ីតាលី។ ការ​រញ្ជួយ​ដី​មួយ​បាន​បង្ក​ឲ្យ​ភ្នំភ្លើង​ Mount Etna ផ្ទុះ​​នៅ​ភាគខាងកើត​កោះ Sicily​ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​១០​​នាក់​រងរបួស​និង​អ្នក​ភូមិ​មួយ​ចំនួន​រត់គេច​ពី​ភូមិ​របស់​ខ្លួន។

សត្វតោ​សមុទ្រ​អាយុ​១៥​ឆ្នាំឈ្មោះ jolted «Leo» សរសេរ​អក្សរ​ចិន​ដែល​មាន​ន័យ​ថាជ្រូក​ព្រៃ​ក្នុង​ការ​រៀប​ចំ​អបអរ​ការ​ចូល​ឆ្នាំ​ថ្មី​នៅ​សួន​កម្សាន្ត​​ Hakkeijima Sea Paradise ក្នុង​ទីក្រុង​ Yokohama តូក្យូ​ប្រទេស​ជប៉ុន។

ភ្ញៀវទេសចរ​បរិភោគ​ស៊ុប​អំឡុង​សីតុណ្ហភាពក្រោម​សូន្យ​នៅក្នុង​ទិវា «Pole of Cold» ក្នុង​ទីក្រុងGenhe ខេត្ត Inner Mongolia ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៨។

ប្រជាជន​បាន​មក​ជាវ​ទំនិញ​យ៉ាង​ច្រើន​កុះករ​នៅ​ខាងក្នុង​ហាង​ Selfridges តាម​ផ្លូវ Oxford Street អំឡុង​ថ្ងៃ​លក់​បញ្ចុះ​តម្លៃ​ភាគ​កណ្តាល​ទីក្រុង​ឡុងដ៏។