រូបភាព​ជុំវិញ​ពិភពលោក ២៦ ធ្នូ ២០១៧

ក្មេង​ៗ​ជញ្ជូន​ទឹក​នៅ​ក្នុង​ភូមិ​លេចទឹក​មួយនៅទីក្រុង​ Pansor រដ្ឋ Lanao del Norte ភាគ​ខាងត្បូង​ហ្វីលីពីន។

អ្នកគាំទ្រ​លោក Vladimir Putin បោះ​ឆ្នោត​ដើម្បី​ជ្រើស​លោក​ជា​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ី។

German Chancellor Angela Merkel holds a candle during a memorial service in Berlin, in remembrance of the country's COVID-19 dead.

អ្នក​ភូមិ​ Kashmiri ឈរ​ជា​ជួរ​អំឡុង​បុណ្យ​សព​របស់​មេបញ្ជាការ​យោធា Noor Mohammad Tantray ក្នុង​ភូមិ Aripal ស្រុក Tral ប្រទេស​ឥណ្ឌា។

តាម​ដង​វិថី Oxford កណ្តាល​ទីក្រុង​ឡុងដ៏​ពោរពេញ​ដោយ​មនុស្ស​ម្នា​ មួយ​ថ្ងៃបន្ទាប់​ពី​Christmas ដែល​ជា​ថ្ងៃ​លក់​បញ្ចុះ​តម្លៃ Boxing Day។

តោ​សមុទ្រ​អាយុ​១៣​ឆ្នាំ Chen ឈរ​ថត​រូប​បន្ទាប់​ពី​បាន​សរសេរ​អក្ស​ចិន​មានន័យ​ថា «សុនខ» ដែល​ជា​ឆ្នាំ​សញ្ញាបន្ទាប់​របស់​ចិននៅ​ សួន​សមុទ្រ Yokohama Hakkeijima Sea Paradise ទីក្រុង​ Yokohama ប្រទេស​ជប៉ុន។

បាតុករ​ម្នាក់​គប់​គ្រាប់បែ​ក​ផ្សែង​ទៅកាន់​ប៉ូលិស​ក្នុង​ការ​ប៉ះទង្គិច​មួយ​ប្រឆាំង​នឹង​​ការ​លើកលែង​ទោស​អតី​ត​ប្រធានាធិបតី​ Alberto Fujimori ទីក្រុង​ Lima ប្រទេស​ប៉េរូ​កាលពី​ថ្ងៃទី​២៥ ធ្នូ ២០១៧។ ប្រធានាធិតបី Pedro Pablo Kuczynski បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​​នឹងផ្តល់​ការ​លើក​លែង​ទោស​ផ្នែក​វេជ្ជសាស្រ្ត​ដល់​អតីត​បុរស​ខ្លាំង​ដែល​បាន​ត្រូវ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ពីបទ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ ពុករលួយ រួមទាំង​ទណ្ឌកម្ម​ស្លាប់។

អ្នក​រាំ salsa ជនជាតិ​កូឡុំប៊ីចាំ​នៅ​ខាងក្រោយ​ឆាក​មុន​ការ​ហែក្បួន​ "Salsodromo" នៅក្នុង​ទីក្រុង Cali ប្រទេស​កូឡុំប៊ី​កាលពី​ថ្ងៃទី២៥ ធ្នូ ២០១៧។