សម្រាំង​ព័ត៌មាន​ប្រចាំ​ថ្ងៃ៖ ៦ កុម្ភៈ ២០២៥

Your browser doesn’t support HTML5

នៅ​ក្នុង​កម្មវិធី​សម្រាំង​ព័ត៌មាន​ប្រចាំថ្ងៃ​នៅថ្ងៃ​ព្រហស្បតិ៍​​នេះ​លោក​ម៉ែន គឹមសេង​សូម​សម្រាំង​យក​ព័ត៌មាន​សំខាន់ៗ​មក​រាយការណ៍ជូន​ដែល​មាន​ដូច​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​បាន​រារាំង​ផែន​ការលោក​Trump ​ក្នុង​ការជំរុញ​បុគ្គលិក​រដ្ឋ​លាឈប់​ពី​ការងារ។ រដ្ឋ​មន្ត្រីការពារជាតិ​អ៊ីស្រាអែល​បញ្ជា​ឲ្យ​ទាហាន​ត្រៀម​ជម្លៀស​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាច្រើន​ពី​តំបន់​ហ្កាហ្សា។ ម៉ិកស៊ិក​បញ្ជូន​ឆ្មាំ​ជាតិ​ទៅ​ព្រំដែន​ជាមួយ​នឹង​អាមេរិក​ដើម្បី​ទប់ទល់​ជន​ចំណាកស្រុក​ខុសច្បាប់។ យន្តហោះ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ធ្លាក់​នៅ​ហ្វីលីពីន​និង​សម្លាប់​ទាហាន​៤នាក់។