ប្រធានាធិបតីចិនលោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចប្រទេសវៀតណាមដែលជាប្រទេសជិតខាងនៅសប្តាហ៍ក្រោយដើម្បីជំរុញចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅឡើងរវាងប្រទេសជិតខាងសង្គមនិយមទាំង២នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ ងារសារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi នឹងកើតមានឡើងនៅថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរ ទេសដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។
លោកស្រីបានបន្ថែមទៀតថាប្រធានាធិបតីចិនត្រូវបានអញ្ជើញដោយពួកមេដឹកនាំកំពូលរបស់វៀតណាមគឺលោក Nguyen Phu Trong និងលោក Vo Van Thuong។
ដំណើរទស្សនកិច្ចរបស់លោកXi កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋ មន្ត្រីការបរទេសចិនលោកWang Yiកាលពីដើមខែនេះដែលលោកបានសរសើរប្រ ទេសទាំង២ថា«មានឧត្តមគតិដូចគ្នានិងអនាគតរួមគ្នា»។ នេះបើតាមសេចក្តីថ្លែង ការណ៍របស់ក្រសួងការបរទេសចិន។
លោក Wang Wenbinបាននិយាយថាមេដឹកនាំទាំង២នឹងផ្តោតលើ«នយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតមតិសាធារណៈ បញ្ហាពហុភាគីនិងបញ្ហាផ្លូវនាវាចរណ៍»៕
ប្រធានាធិបតីចិនលោក Xi នឹងទៅបំពេញទស្សនកិច្ចប្រទេសវៀតណាមនៅសប្តាហ៍ក្រោយ
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ចូលរូមកិច្ចប្រជុំAPEC ក្នុងទីក្រុង San Francisco កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៣។