ប៉ូលីសបានបិទកន្លែងផ្លូវដើរមួយកន្លែងនៅក្នុងសាលកវិទ្យាល័យ MIT (Massachusetts Institute of Technology នៅក្រុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៨ខែមេសាម្សិលមិញ មានការបាញ់សម្លាប់ប៉ូលីសនៅសាកលវិទ្យាល័យ MIT ក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលការបាញ់នេះមានជាប់ទាក់ទងនឹងជនសង្ស័យនៅក្នុងការផ្ទុះគ្រាប់បែកនៅឯការរត់ចម្ងាយម៉ារ៉ាតុនដ៏ប្រល័យកាលពីដើមសប្តាហ៍នេះ។ ការបាញ់សម្លាប់នេះក៏កើតមានឡើងមិនយូរប៉ុន្មានក្រោយពីទីភ្នាក់ងារស៊ីបអង្កេត FBI របស់សហរដ្ឋអាមេរិកបានបញ្ចេញរូបភាពនិងវីដេអូរបស់ជនសង្ស័យពីររូប។