ក្រុមមេដឹកនាំសង្គមស៊ីវិលបានផ្តួចផ្តើមគំនិតប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនដោយស្ម័គ្រចិត្តនិងដោយចំហ ហើយចង់ឃើញមេដឹកនាំនិងអ្នកនយោបាយប្រកាសទ្រព្យសម្បត្តិមុនការប្រកួតប្រជែងក្នុងបោះឆ្នោតផងដែរ។ នេះជាការអះអាងរបស់លោក គុយ មាសសំណាង ប្រធានអង្គការគណនេយ្យភាពកម្ពុជា និងអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដែលគ្រោងនឹងប្រកាសទ្រព្យសម្បត្តិជាមួយមេដឹកនាំអង្គការចំនួន១១ទៀត។ វាគ្មិនទាំងពីរអះអាងថា ការធ្វើដូច្នេះគឺដើម្បីផ្តល់ភាពស្មោះត្រង់ក្នុងការបម្រើប្រជាពលរដ្ឋនិងលុបបំបាត់អំពើពុករលួយ។
នៅក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទនេះ ក្រុមអ្នកតស៊ូមតិទាំងពីរបានចាត់ទុកថា អំពើពុករលួយមានការរីករាលដាលខ្លាំង ហើយរឿងនេះអាចទប់ស្កាត់បានបើអ្នក នយោបាយនិងអ្នកដឹកនាំនិងសង្គមស៊ីវិលរួមគ្នាប្រកាសទ្រព្យសម្បត្តិនិងប្រាក់ចំណូលរបស់ខ្លួន៕
សូមប្រិយមិត្តចុចស្តាប់កម្មវិធី Hello VOA ទាំងស្រុងដូចតទៅ៖
Your browser doesn’t support HTML5
ក្រុមមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលចាប់ផ្តើមប្រកាសទ្រព្យសម្បត្តិស្ម័គ្រចិត្ត
ប្រជាពលរដ្ឋនៃបណ្តាញសហគមន៍២៤ខេត្តក្រុងនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០១៤នេះបានដាក់ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភាកម្ពុជានៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នរដ្ឋទាំងពីរក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)