រូបភាពជុំវិញពិភពលោក ០៨ សីហា ២០១៦
មនុស្សម្នាទៅមើលតំបន់ពំនូកដី Danxia ក្នុងក្រុង Zhangye ខេត្ត Gansu ប្រទេសចិន។
ក្មេងប្រុសម្នាក់ស្វែងរកកាក់ ដែលត្រូវបានបោះទៅក្នុងរណ្តៅដោយអ្នកមានជំនឿស៊ប់នៅអំឡុងពេលព្យុហយាត្រា Bol Bom នៅវិហារ Pashupatinath ក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
ប្រជាជនមើលវីដេអូបង្ហាញពីសេចក្តីថ្លែងការណ៍របស់អធិរាជ Akihito នៅលើអេក្រង់ដ៏ធំមួយក្នុងក្រុងតូក្យូ។
អ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវនាង Sung-Jin Park បង្ហាញនូវមនុស្សយន្តបង្កើតឡើងតាមកោសិកាស្បែកនៅលើកញ្ចក់មួយក្នុងបន្ទប់ពិសោធន៍នៅឯមហាវិទ្យាល័យ Harvard ក្នុងក្រុង Cambridge រដ្ឋ Massachusettes។ មនុស្សយន្តដែលមានរាងដូចសត្វបបែល ដែលអាចធ្វើចលនាក្នុងទឹកបាន បន្ទាប់ពីប៉ះនឹងពន្លឺពណ៌ខៀវ មានគ្រោងឆ្អឹងពណ៌មាស ព្រុយស៊ីលីកូន និងកោសិកាសាច់ដុំបេះដូងពីសត្វកណ្តុរ។
កីឡាការនីស៊ុយអែតនាង Nathalie Hagman (មិនមានវត្តមានក្នុងរូបភាព) រកបានពិន្ទុពេលទទួលបានប៉េណាំងទីតទល់នឹងក្រុមកីឡាការនីកូរ៉េខាងត្បូង អំឡុងពេលការប្រកួតកីឡាគប់បាល់ផ្នែកកីឡាការនីជុំដំបូងរវាងក្រុមកីឡាការនីស៊ុយអែត និងក្រុមកីឡាការនីកូរ៉េខាងត្បូង ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ពិព័រណ៌ «Curtain Call» ដោយអ្នករចនាម៉ូដ និងសិល្បករជនជាតិអ៊ីស្រាអែលលោក Ron Arad នៅឯ Camben Roundhouse ក្នុងក្រុងឡុងដ៍។
អ្នកជ្រមុជទឹក លេងបៀរ Mahjong នៅក្នុងទឹក អំឡុងពេលការប្រកួតមួយក្នុងក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។
គូស្នេហ៍ជនជាតិអាមេរិកាំងដែលទើបរៀបការរួច នាង Christina Gelsone និងលោក Set Bloom ចូលរួមនៅក្នុងល្បែង Clown-duo Acrobuffos ជាផ្នែកមួយនៅក្នុងពិធីបុណ្យនៃក្តីស្រឡាញ់ Festival of Love នៅ Southbank Centre ក្នុងក្រុងឡុងដ៍។
ព្រះអាទិត្យលិចនៅពីក្រោយទស្សនីយភាពទីក្រុង និងរូបសំណាក «Molecule Men» ដែលជារូបសំណាកកម្ពស់ ៣០ម៉ែត្រ ដោយលោក Jonathan Borofsky ស្ថិតនៅក្នុងទន្លេ Spree ក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។
កម្រងផ្កាត្រូវបានរៀបចំក្នុងទម្រង់ជាមនុស្ស មុនពេលការធ្វើក្បួនដង្ហែកម្រងផ្កាប្រចាំឆ្នាំក្នុងក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៦។
បុរសម្នាក់ពីកុលសម្ព័ន្ធ Dani ចូលរួមនៅក្នុងការសមបែបសង្រ្គាមរវាងកុលសម្ព័ន្ធមួយក្នុងសង្កាត់ Walesi ក្នុងក្រុង Wamena ខេត្ត Papua។