រូបភាព​ជុំវិញ​ពិភពលោក ២១ សីហា ២០១៨

ប្រជាជន​វ៉េណេស៊ុយអេឡា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ប៉េរូ​តាម​ផ្លូវ​ហាយវ៉េក្នុង​ទីក្រុង​ Tulcan ប្រទេស​​អេក្វាទ័រ បន្ទាប់​ពី​ឆ្លង​កាត់​ប្រទេស​កូឡុំប៊ី។ ប្រទេស​​អេក្វាទ័រ​បាន​ប្រកាស​ថាជនជាតិ​​វ៉េណេស៊ុយអេឡា​ដែល​ចូល​ក្នុង​ប្រទេស​នេះ​នឹង​ត្រូវ​បង្ហាញ​លិខិត​ឆ្លង​ដែន​ចាប់ពី​ថ្ងៃទី​១៨ សីហា​នេះតទៅ ដែល​ពួកគេ​គ្មាន​ឯកសារនេះ​នោះទេ។

ក្រុម​អ្នក​តែង​ខ្លួន​តាម​តួអង្គ​ត្រូវ​បាន​គេ​ឃើញ​ក្នុង​ការ​តាំងពិព័រណ៌​ល្បែង​កុំព្យូទ័រ​​ធំបំផុត​ក្នុង​ពិភពលោក​គឺGamescom ក្នុង​ទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់។

លោក Frank Rzucek ឪពុក​របស់ Shanann Watts កំពុង​អង្គុយ​ស្តាប់​សវនាការរបស់​ Christopher Watts នៅ​តុលាការ Weld County Courthouse ក្នុង​ទីក្រុង​ Greeley រដ្ឋ Colorado។ Watts ត្រូវ​ជាប់ចោទ​ពី​បទ​ធ្វើឃាត​សម្លាប់​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃពោះ​របស់​ខ្លួន Shanann។

កីឡាការ​កូរ៉េខាងត្បូង​នាង Kong Chaeyong (កណ្តាល) ចូល​រួម​ក្នុង​វគ្គ​បាញ់​ព្រួញ​ផ្នែកនារី​ក្នុងកីឡាអាស៊ី​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី។

អ្នក​នេសាទ​ម្នាក់​ឈរ​នៅ​លើ​ផែ​ខណ​ដែល​ព្រះអាទិត្យ​កំពុង​រះ​នៅ​ Timmendorfer Strand ប្រទេស​អាល្លឺម៉ង់។

ខ្លាឃ្មុំ​ Kiwi ដែល​សម្តែង​ក្នុង​រឿង«The Bear» ត្រូវ​បាន​ឃើញក្នុង Fort-Mardyck ប្រទេស​បារាំង។ Kiwi និង​ខ្លាឃ្មុំ​ផ្សេង​ទៀត​នឹង​ត្រូវ​ផ្លាស់​ទៅ​ក្នុង​សួន​សត្វ​ធំ​ជាង​នេះ​ក្នុង​ឆ្នាំ ២០១៩។

ស្រ្តី​ម្នាក់​សម្អាត​បន្ទប់​ដែល​ពេញ​ដោយ​ភក់​បន្ទាប់​ពី​ទឹក​ជំនន់​ក្នុង​រដ្ឋ​ភាគ​ខាងត្បូង​ Kerala ប្រទេស​ឥណ្ឌា។

A Taliban fighter stands guard at a checkpoint on a street in Kabul.