រូបភាពជុំវិញពិភពលោក ០១ សីហា ២០១៨

ទាហានស៊ីមបាវ៉េ​ម្នាក់​ប្រើដំបង​ឆក់​ទៅកាន់​បុរស​ម្នាក់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ហារ៉ារេ​បន្ទាប់​ពី​បាតុម្ម ជាច្រើន​ផ្ទុះ​ឡើង​ដោយសារ​តែ​មាន​ការ​លួច​បន្លំ​ក្នុងការ​បោះឆ្នោតរបស់​ប្រទេស​នេះ។

ភ្ញៀវទេសចរ​ដើរ​កាត់​រូប​ដៃ​យក្ស​ដ៏​ធំ​មួយ​នៅ​លើ​ស្ពាន​ Gold Bridge ​ភ្នំ Ba Na ក្បែរ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម។

ប្រជាជន​នៃ​ទីក្រុង​ Warsaw ឈរ​ជាមួយ​នឹង​ទង់ជាតិ​និងផ្សែង​ដើម្បី​រក្សាភាព​ស្ងៀមស្ងាត់​និង​រំឮក​ដល់​យុទ្ធជន​និង​ជនរងគ្រោះ​នៃ​ចលនា Warsaw Rising ១៩៤៤ ប្រឆាំង​នឹងអ្នកកាន់កាប់របស់ណាស៊ីអាឡឺម៉ង់​នៅ​ក្នុង​ខួប​ទី​៧៤​នៃ​បដិវត្តន៍​ក្នុង​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ។

ផ្កាឈូក​រ័ត្ន​ដែល​កំពុង​រុះ​រោយ​នៅ​ក្បែរ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ប្រធានផ្នែក​អគ្គិភ័យ​​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​លោក Mark Higgins បញ្ជា​ឧទ្ធម្ភាគចក្រ​​ដើម្បី​ទម្លាក់​ទឹក​មកលើ​ភ្លើង​ដែល​កំពុង​ឆេះក្នុង​ទីក្រុង​ Lakeport រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​៣១ កក្កដា ឆ្នាំ ២០១៨។

ប្រជាជន​នៅ​លើ​ទូក​កំពុង​ធ្វើដំណើរ​តាម​នាវា​ដែល​មាន​ដាក់​ម្ឈូស​អ្នកចម្រៀង Oliver Dragojevic អំឡុង​បុណ្យ​សព​របស់​លោក​ក្នុង​ទីក្រុង Split ប្រទេស​ក្រូអាស៊ីកាលពី​ថ្ងៃទី​៣១ កក្កដា ឆ្នាំ ២០១៨។