រូបភាព​ជុំវិញ​ពិភពលោក​ ០១ សីហា ២០១៧

ជនជាតិ​ជ្វីស​​កំពុង​សម្រាក​នៅ​ជិត​អាវុធរបស់​ខ្លួន​នៅ​ក្បែរ Western Wall ក្នុង​ថ្ងៃបុណ្យ Tisha B'Av ជាថ្ងៃអត់​អាហារ​និង​ស្ងប់ស្ងៀម​នៅ​ទីក្រុង​ចាស់ Jerusalem។

បុរស​ម្នាក់កំពុង​មុជទឹក​នៅ​ក្រោម​ទឹកធ្លាក់​តូចមួយ​នៅ​ក្នុង​សួន​ English ក្នុង​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់។​

អតីត​នាយករដ្ឋមន្រ្តី​ថៃ​អ្នកស្រី Yingluck Shinawatra ទទួល​ផ្កា​ពី​អ្នក​គាំទ្រ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ធ្វើ​ការ​ថ្លែង​ចុងក្រោយ​នៅ​ក្នុង​សវនាការ​ពីបទ​ធ្វេស​ប្រហែស​ផ្នែក​ព្រហ្មទណ្ឌ នៅ​តុលាការកំពូល​ក្នុង​ទីក្រុង​បាងកក។​
 

ជនចំណាកស្រុក​អាហ្រ្វិក​ម្នាក់​ដួល​ដោយសារ​ហត់​នឿយ​ពីការ​ឆ្លង​កាត់ព្រំដែន​ប្រទេស​ម៉ារ៉ុក​ទៅកាន់ Ceuta ប្រទេស​អេស្ប៉ាញ។​

 

លោក Kyle Parrish​ ​មន្ត្រី​កងទ័ពជើងទឹក​តូច​បី​កូនប្រុស​អាយុ​បួន​ខែ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Benjamin បន្ទាប់​ពី​មកដល់​ នាវា USS Dewey នៅ​បន្ទាយ​ក្នុង​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១៧។​

នាងClaudineia dos Santos Melo និងKlebson Cosme da Silva កាន់​ម្ឈូស​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ Arthur Cosme នៅពេល​ដែល​ពួកគេ​បូជា​កូន​នៅ​ទីបញ្ចុះ​សព​មួយ​ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១៧។ ក្មេង​នោះ​ត្រូវ​បាន​បាញ់ស្លាប់តាំង​ពី​ក្នុង​ពោះម្តាយ​កាល​ពី​មួយ​ខែ​មុន​ វាបង្ហាញ​ថា​ពី​ហិង្សា​ដែល​កំពុង​កើនឡើង​ក្នុង​តំបន់អនាធិបតេយ្យ​ក្នុង​ទីក្រុង​។​​​​

មេឃ​មួយ​នៅ​ក្នុង​សង្កាត់​នៃ​ធនាគារបាន​ឆ្លុះ​ចេញ​ពី​ទឹកភក់​បន្ទាប់​ពី​ព្យុះ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។​

មនុស្ស​ម្នា​កំពុង​មុជទឹក​ឲ្យត្រជាក់ខ្លួន​ក្នុង​អាង​មួយ​នៅ​សួនទឹក​នៅក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស នៅពេល​ដែល​សីតុណ្ហភាព​ឡើង​ដល់៣០អង្សាសេ។

ទូក​មួយ​ត្រូវ​បាន​គេឃើញ​នៅ​ក្បែរ​ឆ្នេរ Charita ទីក្រុង Niteroi ប្រទេស​ប្រេស៊ីល​ កាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១៧។​