រូបភាព​ជុំវិញ​ពិភពលោក ​ ២៤ មេសា ២០១៨

លោក​ Jack Young បន្សល់​ទុក​លិខិត​ក្នុង​ទី​រំឮកវិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ក្នុង​ការ​វាយប្រហារ​ដោយ​រថយន្ត​វ៉ែនក្នុង​ទីក្រុង​តូរ៉ុនតូ រដ្ឋ Ontario។ អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​សម្លាប់​មនុស្ស​១០នាក់​និង​ធ្វើ​ឲ្យ​របួស​នៅ​ពេល​ដែល​លោក​បើក​ចូល​លើ​ផ្លូវ​ដើរ​ក្នុង​ទីក្រុង​ Toronto ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ខណ​ដែល​នាយករដ្ឋ​មន្រ្តី​កាណាដាលោក Justin Trudeau អំពាវនាវ​កុំឲ្យ​ជាតិ​ដែល​កំពុង​រង្គោះរង្គើ​នេះ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​បន្ទាប់​ពី​ «ការវាយ​ប្រហារ​ដោយ​គ្មាន​ហេតុផល»។

អ្នកស្រី Brigitte Macron ស្រ្តី​ទីមួយ Melania Trump ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ប្រធានាធិបតី​ Donald Trump ឈរ​នៅ​ក្នុង​ពិធីស្វាគមន៍​​នៅ​ទីធ្លា​ខាងត្បូង​នៃ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

កុមារ​ពីរ​នាក់​ទូល​នំប៉័ង​​ក្នុង​រដ្ឋ​ធានី Damascus​ ប្រទេស​ស៊ីរី។

ស្រ្តី​ទីមួយ Melania Trump ប្រធានាធិបតី​ Donald Trump ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អ្នកស្រី Brigitte Macron ​រៀប​ចំ​ឈរ​ថតរូប​ជាមួយ​គ្នា​ក្នុង​ទស្សនកិច្ច​ទៅកាន់​គេហដ្ឋាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​មួយ​គឺ​លោក George Washington នៅ​ Mount Vernon ទីក្រុង​ Virginia ខាងក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​២៣ មេសា ២០១៨។

ព្រះនាង​ Catherine នៃ​ទីក្រុង​ Cambridge និង​ព្រះ​បុត្រា William ចាកចេញ​ពី​មន្ទីរពេទ្យ St. Mary ជាមួយ​នឹង​ទារក​របស់​ខ្លួន​ក្នុង​ទីក្រុង​ឡុងដ៍។

នេះ​ជារូប​ចម្លាក់សំរិទ្ធ​ហៅ​ថា «លើកឡើង» ដែលជា​ផ្នែក​មួយ​នៅ​ក្នុង​ការតាំង​បង្ហាញ​នៅ​ឯទី​តាំង​រំឮកវិញ្ញាណក្ខន្ធ​ជាតិ​សម្រាប់​សន្តិភាព​និង​យុត្តិធម៌​ដែល​ជា ទីតាំង​ថ្មី​ដើម្បី​រំឮក​ដល់​ជនរងគ្រោះ​រាប់ពាន់​នាក់នៅ​ក្នុង​ការ​សម្លាប់​ពូជសាសន៍​ក្នុង​ទីក្រុង​ Montgomery រដ្ឋ Alabama កាលពី​ថ្ងៃទី​២៣ មេសា ២០១៨។

ជនពន្លត់​អគ្គិភ័យ​​កំពុង​ពន្លត់​ភ្លើង​ដែល​ឆេះ​នៅ​កន្លែង​ចាក់សំរាម​ដែល​បាន​ឆេះជាច្រើន​ម៉ោង​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ាកាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០១៨។

រូប​ភាព​ថតពីលើ​អាកាស​បង្ហាញ ផ្កា​កំពុង​រីកស្គុះស្គាយ​នៅ​តំបន់ Lower Rhine ក្នុង​ទីក្រុង​ Sonsbeck ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃទី​២៣ មេសា ឆ្នាំ ២០១៨។

មនុស្ស​ម្នា​ជាច្រើន​ថត​រូប​ជាមួយ​នឹង​រូប​សំណាក អ្នក​ទាមទារ​សិទ្ធិ​ឲ្យ​ស្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​តាមរយៈបាតុក្ម​អ្នកស្រី Millicent Fawcett ដែល​ធ្វើឡើង​ដោយ​វិចិត្រករ​អង់គ្លេស​លោក Gillian Wearing។

ក្មេង​ប្រុស​ម្នាក់​ដើរ​លើ​គំនរ​សំរាម​​នៅ​លើ​បំពង់លូរ​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​២៣ មេសា ឆ្នាំ ២០១៨។