កំណត់និពន្ធ៖ ទីក្រុងភ្នំពេញធ្លាប់ត្រូវបានគេចាត់ទុកជា «ទីក្រុងគុជនៃអាស៊ី» និងជាទីក្រុងដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ ទីក្រុងនេះត្រូវបានបំផ្លាញខ្ទេចខ្ទីក្នុងរបបខ្មែរក្រហម ឬ សម័យ ប៉ុល ពត។ ក្រោយពីរបបនេះបានដួលរលំទៅជាង៣០ឆ្នាំ វិទ្យាស្ថានស្លឹករឹតបានប្រមូលយករូបថតនៃទីក្រុងនេះ ហើយបានរៀបចំការតាំងពិព័រណ៍រូបថតដែលមានចំណងជើងថា «ក្រឡេកមើលទីក្រុងភ្នំពេញឡើងវិញ» ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋគារកាំបូឌីយ៉ាណា។ លោក ប៊ុន ប៉េងហ៊ុយ នៃ VOA ជួបសន្ទនាជាមួយលោក ញាណ សុជាតិ នាយកមជ្ឈមណ្ឌលសារព័ត៌មានរបស់វិទ្យាស្ថានស្លឹករឹត ដើម្បីស្វែងយល់ពីការតាំងពិព័រណ៍នេះ និងសារៈសំខាន់របស់វា៕
Your browser doesn’t support HTML5
បទសម្ភាសន៍VOA៖ ការតាំងពិព័រណ៍ដែលមានចំណងជើងថា «ក្រឡេកមើលទីក្រុងភ្នំពេញឡើងវិញ» និងសារៈសំខាន់របស់ពិព័រណ៍នេះ