ព័ត៌មានពេលរាត្រី៖ ២៩ ធ្នូ ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ថា ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ លោក ហ៊ុន សែន គ្រោងស្នើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ខណៈអ្នកឃ្លាំមើលចង់ឲ្យមានការកំណត់អាណត្តិ។ លោក ហ៊ុន សែន ចំអកថា លោក សម រង្ស៊ី វង្វេងវង្វាន់រឿងរិះគន់សញ្ញាបត្រក្រៅប្រទេស។ លោក ស ខេង ថា ៥១ភាគរយនៃអ្នកជាប់ឃុំជិត៤ម៉ឺននាក់ទូទាំងប្រទេសជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមទាត់ចោលសំណុំរឿង០០៤។ រីឯព័ត៌មានអន្តរជាតិវិញមាន ប៉ូលិសហុងកុងឆែកបណ្តាញព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ ចាប់ខ្លួនមនុស្ស៦នាក់។ ចិនព្រមានចាត់វិធានការខ្លាំងក្លា បើកោះតៃវ៉ាន់ស្វះស្វែងរកឯករាជ្យ។ ចិនរិះគន់អាមេរិកបន្ទាប់ពីស្ថានីយអវកាស«ជិតប៉ះ»ជាមួយផ្កាយរំណបរបស់លោក Elon Musk។ អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសបេឡារុស និងប៉ូឡូញគោរពសិទ្ធិជនទេសន្តរប្រវេសន៍។ ក្រុមសិទ្ធិមនុស្សនិយាយថា របបយោធាមីយ៉ាន់ម៉ាកំពុងរារាំងជំនួយទៅក្រុមគ្រួសារខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយសារការប្រយុទ្ធគ្នាក្រោយរដ្ឋប្រហារ និងព័ត៌មានផ្សេងទៀត៕