ព័ត៌មានពេលព្រឹក៖ ១៥ ធ្នូ ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន អតីតសកម្មជនសហជីពម្នាក់បដិសេធថា មិនជាប់ពាក់ព័ន្ធផែនការវិលត្រឡប់ ៩ វិច្ឆិការបស់លោក សម រង្ស៊ី។ សមត្ថកិច្ចបិទគេហទំព័រចំនួន៩ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសរបស់កុមារនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកកាសែតប្រឆាំងដែលមានឈ្មោះបោះសំឡេងម្នាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារក្នុងប្រទេសវៀតណាម។ រដ្ឋាភិបាលវិមានក្រឹមឡាំងថា លោក Putin និងលោក Xi នឹងពិភាក្សាគ្នាអំពី«ភាពគឃ្លើន» របស់សហរដ្ឋអាមេរិក និងអង្គការអូតង់។ លោក Joe Biden នឹងធ្វើដំណើរទៅតំបន់ដែលរងគ្រោះមហន្តរាយដោយសារខ្យល់ព្យុះគួច tornado ក្នុងរដ្ឋ Kentucky។ ក្នុងកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ អាមេរិក ដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាបំបិទសិទ្ធិ និងព័ត៌មានដទៃទៀត៕