ព័ត៌មាន​ពេល​ព្រឹក៖ ១៤ ធ្នូ ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា ស្វាគមន៍​ការប្តេជ្ញា​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព​តំបន់។ មេដឹកនាំ​កម្ពុជា សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មាន​វិបត្តិ​កូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក នឹង​ប្រកាស​ទឹកប្រាក់ ១.២០០ លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​ឯកជន​សម្រាប់​​​​ជួយ​តំបន់​អាមេរិក​កណ្តាល។ សកម្មជន​ប្រជាធិបតេយ្យ​​​ក្រុង​ហុងកុង​លោក Jimmy Lai ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៣ខែ។ អាជ្ញាធរ​វៀតណាម ដាក់​ពន្ធនាគារ​អតីត​ប្រធាន​គណៈកម្មាធិការ​ទីក្រុង​ហាណូយ​​ ចំនួន​៨ឆ្នាំ​​បន្ថែម​​ទៀត​​​ពី​បទ​រំលោភ​អំណាច។ លោក Biden ទទួល​ស្គាល់​ភាព​ងាយ​រងគ្រោះ​​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ពេល​បើក​កិច្ច​ប្រជុំ​កំពូល។ អ្នក​សេដ្ឋកិច្ច៖ វិធីសាស្ត្រ​​វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក ទទួល​បាន​ការគាំទ្រ​ពី​សាធារណជន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕