ព័ត៌មានពេលព្រឹក៖ ១ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋនៅខេត្តពោធិ៍សាត់រំឭកការសម្លាប់អតីតទាហាន និងអ្នករដ្ឋការរបបលន់ នល់ នៅទួលពោធិ៍ជ្រៃ។ រដ្ឋាភិបាលពិចារណាបើកសាលារៀនឡើងវិញនៅតាមតំបន់មិនឆ្លងជំងឺកូវីដ១៩ខ្ពស់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាកាសយានដ្ឋានក្រុងកាប៊ុល ពេលនេះមិនមានការគ្រប់គ្រងទេ ហើយយន្តហោះអាមេរិកត្រូវបានហាមប្រាមការហោះហើរ។ អ្នកគាំទ្រតាលីបង់ជាច្រើននាក់ប្រារព្ធពិធីអបអរការចាកចេញរបស់អាមេរិក និងថាអាហ្វហ្គានីស្ថានជាកន្លែងកប់ខ្មោចប្រទេសមហាអំណាច។ ក្រសួងការពារជាតិជប៉ុនស្វះស្វែងរកថវិកាចំនួន៥០ពាន់លានដុល្លារ។ វៀតណាមដោះលែងអ្នកទោស៣ពាន់នាក់នៅថ្ងៃបុណ្យឯករាជ្យជាតិ។ វីរុសជំងឺកូវីដ១៩បំប្លែងថ្មីត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕