ព័ត៌មានពេលព្រឹក៖ ១០ សីហា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីថា ទំនប់វារីអគ្គិសនីសេសានក្រោម ២ បង្ក«មហន្តរាយសិទ្ធិ»ដល់ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង។ មេធាវីថា លោក កឹម សុខា មិនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលលោក សម រង្ស៊ី បានប្រកាស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបានដល់ទីបញ្ចប់។ ព្រឹទ្ធសភាអាមេរិក ជំរុញឲ្យមានការបោះឆ្នោតចុងក្រោយលើសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធ។ ពលរដ្ឋអ៊ីស្រាអែលចាស់ៗជិត៥សែននាក់ចាក់វ៉ាក់សាំងដូសជំរុញ។ ចារកម្មកាន់តែសកម្ម ខណៈចិននិងតៃវ៉ាន់ខ្វះការទាក់ទងប៉ុន្តែប្រើឧបករណ៍អ៊ីនធឺណិត។ មន្ត្រីមូលដ្ឋានថា មនុស្សយ៉ាងតិច ៥១ នាក់បានស្លាប់ក្នុងការវាយឆ្មក់ចូលភូមិក្នុងប្រទេសម៉ាលី។ ក្រុមប្រឹក្សាអាកាសធាតុរបស់អង្គការសហប្រជាជាតិចេញរបាយការណ៍ស្តីពីកំណើនកម្តៅផែនដី៕