ព័ត៌មានពេលរាត្រី៖ ៩ សីហា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក កឹម សុខា មិនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលលោក សម រង្ស៊ី បានប្រកាស។ ឪពុករបស់ Jordan Pisey Windle ថា អនាគតរបស់កីឡាករលោតទឹកអាមេរិកាំងដើមកំណើតខ្មែរវែងឆ្ងាយហួសពីការប្រកួតក្នុងកីឡាអូឡាំពិក។ លោក ហ៊ុន សែន ស្នើឲ្យបញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាដូសទី ៣ សម្រាប់អ្នកចាក់វ៉ាក់សាំងនេះពីរដូសរួចហើយ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «សវនាការបណ្តឹងសាទុក្ខលើរឿងក្តី ខៀវ សំផន ក្នុងគ្រាកូវីដ១ ៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញសុខាភិបាលអាមេរិកបង្ហាញកង្វល់អំពីវីរុសកូរ៉ូណាថ្មី។ ក្រុមបាតុករថៃដែលបានប្តូរចិត្តបានចេញមកតាមផ្លូវនានាប្រឆាំងនាយករដ្ឋមន្ត្រី Prayuth។ ប្រទេសកាតានឹងរៀបចំកិច្ចប្រជុំអន្ដរជាតិស្តីពីសន្តិភាពអាហ្វហ្គានីស្ថាន។ ឥណ្ឌាវាយឆ្មក់អង្គការសាសនាដែលសង្ស័យថាផ្តល់មូលនិធិភេរវកម្ម។ ទីក្រុង Nagasaki រំឭកខួប ៧៦ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូ។ ការងារនៅសហរដ្ឋអាមេរិកកើនឡើងចំនួន ៩៤៣.០០០ ទៀត កាលពីខែកក្កដា លើសពីការរំពឹងទុក៕