ព័ត៌មានពេលព្រឹក៖ ១០ មិថុនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាការពារអាជីវកម្មបូមប្រេង គ្រាក្រុមហ៊ុនរុករកប្រេង KrisEnergy ប្រកាសបិទក្រុមហ៊ុន។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលើកឡើងពីផលចំណេញភូមិសាស្រ្តនយោបាយលើការចោទប្រកាន់មូលដ្ឋានទ័ពចិននៅរាម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមបុគ្គលិកអ្នកដោះមីន១០នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដើម្បីទប់ទល់នឹងការគំរាមកំហែងបច្ចេកវិទ្យាចិន។ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រមានពីការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដោយគ្រោះទុរភិក្សក្នុងខេត្តភាគខាងកើតក្នុងប្រទេសមីយ៉ាន់ម៉ា។ តុលាការរុស្ស៊ីកំពុងពិចារណាដាក់បម្រាមលើអង្គការដែលបង្កើតដោយមេដឹកនាំបក្សប្រឆាំង។ សហភាពអឺរ៉ុបកំពុងសម្លឹងទៅមើលវឌ្ឍនភាពខាងពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់លោក Biden និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕