ព័ត៌មានពេលព្រឹក៖ ៨ មិថុនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញវីរុសកូវីដបំប្លែងប្រភេទថ្មី ខណៈករណីឆ្លងមិនទាន់ថមថយនៅឡើយ។ តុលាការគ្រោងបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន ស្របពេលសង្គមស៊ីវិលទាមទារឲ្យដោះលែងអ្នកទោសមនសិការ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសចិនរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ខណៈខ្លួនកំពុងប្រកួតប្រជែងជាមួយអាមេរិក។ ប្រទេសចិនខឹងសម្បានឹងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលធ្វើទស្សនកិច្ចទៅដែនកោះតៃវ៉ាន់។ ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានសន្យាថានឹងមិនសងសឹកចំពោះពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការងារឲ្យកងកម្លាំងយោធាបរទេសទេ។ អ្នកស្ទង់មតិក្នុងប្រទេសបារាំង និងអាល្លឺម៉ង់បង្ហាញថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Biden ក្នុងរយៈពេលបីខែនេះពុំមានអ្វីផ្លាស់ប្តូរនោះទេ។ រថភ្លើងបុកគ្នាក្នុងប្រទេសប៉ាគីស្ថានបណ្ដាលឲ្យមនុស្ស៤០នាក់ស្លាប់ និងរបួសជាង១០០នាក់។ លោក Biden ពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនចិនដែលត្រូវដាក់ទណ្ឌកម្ម៕