ព័ត៌មានពេលព្រឹក៖ ២២ ឧសភា ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្មវិធី COVAX ទំនងពន្យារការដឹកវ៉ាក់សាំងមកកម្ពុជា ដោយសារមហន្តរាយកូវីដនៅឥណ្ឌា។ ពិធីការិនី MyTV អះអាងថា នាងជាជនរងគ្រោះពិតប្រាកដ ហើយនាងប្រើកាំបិតដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ លោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី បានទទួលបណ្ណកិត្តិយសពីអភិបាលក្រុងឡូវែលនិងព្រឹទ្ធសភា រដ្ឋសភារដ្ឋ Massachusetts។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ៊ីស្រាអែលនិងក្រុម Hamas ចាប់ផ្ដើមការឈប់បាញ់គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ អង្គការសហប្រជាជាតិស្វែងរកការគាំទ្រពីអន្តរជាតិចំពោះវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕