ព័ត៌មានពេលរាត្រី
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា៖ កូនប្រុសច្បងរបស់លោក ហ៊ុន សែន ប្រតិកម្មនឹងការរិះគន់រឿងទិញរថយន្តយោធាពីចិន ដោយអះអាងថា ការបញ្ជាទិញនេះប្រើថវិកាសប្បុរសជន។ ក្រុមការពារសិទ្ធិមនុស្សយល់ថា ស្ថានភាពសិទ្ធិនយោបាយនៅកម្ពុជា បន្តអាប់អួរ ដែលបង្កជាផលវិបាកក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ នៅក្នុងកម្មវិធី Hello VOA នាថ្ងៃនេះ លោកវេជ្ជបណ្ឌិត តាំង តេកហុង ពិភាក្សាអំពី «ហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា ខណៈប្រទេសបើកសកម្មភាពឡើងវិញ»។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា៖ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិស្តីពីកិច្ចការរបស់ប៉ូលិស ខណៈមានការតវ៉ាទាក់ទិននឹងអំពើហិង្សារបស់ប៉ូលិសនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិថ្មីដោយទីភ្នាក់ងារព័ត៌មានបង្ហាញថា លោក Joe Biden មានសំឡេងគាំទ្រច្រើនលើសលុប លើលោកប្រធានាធិបតី Donald Trump។ ប្រធានថ្មីនៃទីភ្នាក់ងារ USAGM បញ្ឈប់តំណែងមេដឹកនាំទីភ្នាក់ងារក្រោមបង្គាប់មួយចំនួន។ លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ថា លោក Trump ប្រឡូកជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ដើម្បីផលចំណេញផ្ទាល់ខ្លួន។ ប្រទេសនូវែលហ្សេឡង់បានរកឃើញករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាថែមទៀត បន្ទាប់ពីប្រទេសនេះប្រកាសថាមិនមានករណីឆ្លងថ្មី៕