ទិវា​ចងចាំ​ជន​រងគ្រោះ​របប​ខ្មែរក្រហម​មាន​ការទទួលស្គាល់​កាន់តែ​ច្រើន​នៅ​ក្រុង​ឡុងប៊ិច

Your browser doesn’t support HTML5

ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា​ដើម្បី​​ឱ្យ​មាន​ការទទួលស្គាល់​​ពី​សោកនាដកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ត្រូវ​បាន​អាជ្ញាធរ​ក្រុងឡូសអាន់ជឺឡេស និង​អ្នកតាក់តែង​ច្បាប់​ទទួលស្គាល់។ អាជ្ញាធរ​ក្រុង​ឡុងប៊ិច​ក៏​បាន​ប្រគល់​ដី​មួយ​កន្លែង​សម្រាប់​ពួកគេ​សាងសង់​ស្តូប​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​វាលពិឃាត​នោះ​ផងដែរ។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍​ពី​ទីក្រុង​ឡុងប៊ិច៕