ហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបណ្តាលឲ្យមនុស្សជាង ២០០នាក់ ជាប់គាំងនៅក្នុងតំបន់ព្រៃនិងជួរភ្នំនេះ ហើយបានផ្តាច់ចរន្តអគ្គិសនីរបស់ពលរដ្ឋប្រមាណ ១សែន ៧ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់នេះ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកពន្លត់អគ្គីភ័យប្រចាំរដ្ឋ បានប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះព្រៃដែលឆាបឆេះតំបន់នោះ ខណៈរដ្ឋ California កំពុងប្រឈមនឹងរដូវភ្លើងឆេះព្រៃ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលអាកាសធាតុឡើងក្តៅខ្លាំង។ គិតត្រឹមខែកញ្ញានេះ ភ្លើងឆេះព្រៃក្នុងរដ្ឋនេះបានដុតបំផ្លាញតំបន់ដីទំហំប្រមាណ ៨ពាន់គីឡូម៉ែត្រការ៉េក្នុងឆ្នាំនេះ។
កម្រងរូបភាព៖ ពលរដ្ឋ១សែន ៧ម៉ឺននាក់បាត់បង់អគ្គិសនីប្រើប្រាស់ដោយសារភ្លើងឆេះព្រៃនៅតំបន់ Yucaipa រដ្ឋ California
១
ឧទ្ធម្ភាគចក្រកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
 
២
ភ្លើងឆេះព្រៃកំពុងឆាបឆេះតំបន់ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៣
យន្តហោះដឹកទឹកកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ជួរភ្នំ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៤
អ្នកពន្លត់អគ្គីភ័យកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៥
យន្តហោះដឹកទឹកកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ជួរភ្នំ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៦
ពលរដ្ឋរស់នៅតំបន់ Yucaipa កំពុងមើលឧទ្ធម្ភាគចក្របាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ជួរភ្នំ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៧
ក្រុមអ្នកពន្លត់អគ្គីភ័យដើរជាជួរ ត្រៀមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ជួរភ្នំ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។
៨
យន្តហោះដឹកទឹកកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅតំបន់ជួរភ្នំ Yucaipa រដ្ឋ California កាលពីថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០។