រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អេហ្ស៊ីប កូរ៉េខាងត្បូង អាហ្វហ្គានីស្ថាន ឥណ្ឌា ប្រេស៊ីល និង រុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០១ ឧសភា ២០១៨

១
ប៉ូលិសកូបកម្មតួកគីប៉ះទង្គិចជាមួយក្រុមបាតុករខណដែលពួកគេព្យាយាមប្រឆាំងនឹងបំរាមមួយនិងធ្វើការដង្ហែក្បួននៅ Taksim Square ដើម្បីអបអរទិវានៃខែឧសភាក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

២
កម្មករកំពុងកាត់ថ្មនៅកន្លែងយកថ្មខេត្ត Minya ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី៣០ មេសា២០១៨។ ខេត្ត Minya នៃប្រទេសអេហ្ស៊ីប មានបុរសរាប់ពាន់នាក់ធ្វើការងារធ្ងន់ៗហើយជារឿយៗមានគ្រោះថ្នាក់ក្នុងតំបន់យកថ្ម។ ថ្មដែលពួកគេផលិតគឺជាប្រភពចំណូលដ៏សំខាន់ក្នុងខេត្តនេះប៉ុន្តែការបាត់បង់របស់មនុស្សគឺធំធេង។

៤
ដបដែលមានដាក់អង្ករ លុយ និង USB ត្រូវបានគេប្រមូលមុននឹងគប់ចូលទៅក្នុងសមុទ្រដោយសកម្មជនចុះចូលនៃប្រទេសកូរ៉េខាងជើងនៅកោះ Ganghwa ភាគខាងលិចរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ជនចុះចូលទាំងនើបានគប់ចោលដបទឹកដែលមានផ្ទុកលុយ អាហារ ថ្នាំសង្កូវនិង កាតផ្ទុកការចងចាំទៅក្នុងសមុទ្រពីរដងក្នុងមួយខែអស់រយៈពេលពីរឆ្នាំមកហើយ។

៥
អ្នកកាសែតប៉ាគីស្ថានអុជទៀននិងចង្កៀងនៅក្បែររូបថតរបស់នាយកថតរូប Shah Marai របស់ Agence France-Presse (AFP) នៅអាហ្វហ្គានីស្ថានដែលត្រូវបានសម្លាប់ជាមួយនឹងអ្នកកាសែតជនជាតិអាហ្វហ្កានីស្ថានក្នុងការបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។

៧
រថយន្តមួយគ្រឿងត្រូវបានឆេះនៅខាងក្រៅយានដ្ឋានរថយន្ត Renault អំឡូងការប៉ះទង្គិចនៅក្នុងការហែក្បួនទិវាពលកម្មអន្តរជាតិក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៩
បុរសម្នាក់ចាក់ត្រីចេញពីកញ្ចែ្រងនៅក្នុងភូមិនេសាទនៅទីក្រុង Mumbai ប្រទេសឥណ្ឌាកាលពីថ្ងៃទី៣០ មេសា ២០១៨។

១០
អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងនៅគំនរថ្មនៃអគារមួយដែលបានរលំក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

១១
អតីតអនុប្រធានផ្លូវអាកាសកូរ៉េលោកស្រី Cho Hyun-min ថ្លែងខណដែលលោកស្រីបានមកដល់ស្ថានីយ៍ប៉ូលិសនៅរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បួង។ ទាយាទស្រីនៃកូរ៉េបានធ្វើការសុំអភ័យទោសជាលើកដំបូងនៅមុខសាធារណជនពីបទប្រើអំណាចរំលោភបំពាន នៅពេលដែលសាធារណជន ទាមទារឲ្យគ្រួសារនាងលាលែងពីតំណែងកាន់តែខ្លាំង។

១៣
ប្រជាជនបង្ហោះយន្តហោះក្រដាសជាសញ្ញារបស់កម្មវិធីជជែកកម្សាន្ត Telegram អំឡុងការជួបជុំក្នុងទីក្រុងម៉ូស្គូ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការដែលបានបិទកម្មវិធី ជជែកកម្សាន្តនេះដោយសារតែវាខុសពីច្បាប់របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣០ មេសា ឆ្នាំ ២០១៨។

១៥
បាតុករជនជាតិ Kashmir មូស្លីមគប់ដុំថ្មទៅកាន់ប៉ូលិសឥណ្ឌាអំឡុងបាតុកម្មមួយក្នុងទីក្រុង Srinagar កាន់កាប់ដោយជនជាតិ Kashmir ក្នុងប្រទេសឥណ្ឌា។