រូបភាពជុំវិញពិភពលោកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ប៉ាឡេស្ទីន ឥណ្ឌា អាល្លឺម៉ង់ ស៊ីរី តួកគី និងក្រិក។
រូបភាពជុំវិញពិភពលោក ៣១ មករា ២០១៨
១
ព្រះចន្ទពេញវង់ក្រហមដ៏កម្រមួយរះនៅខាងក្រោយប្រាសាទ Parthenon ដែលមានអាយុ២,៥០០ឆ្នាំនៅលើភ្នំAcropolis of Athens ប្រទេសក្រិក។
២
ព្រះចន្ទលិចនៅខាងក្រោយទីក្រុង Jerusalem។
៣
ព្រះចន្ទពេញវង់ក្រហម ឬ«The Super Blue Blood Moon» លិចនៅខាងក្រោយនាវា Staten Island Ferry ដែលអាចមើលឃើញពីទីក្រុង Brooklyn បុរីញូវយ៉ក។
៤
កសិករឥណ្ឌាម្នាក់អង្គុយលើបាច់អំពៅដែលត្រូវបានដាក់នៅលើរទេះក្នុងទីក្រុង Modinagar ក្នុងស្រុក Ghaziabad ដែលមានចម្ងាយប្រមាណ៤៥គីឡូម៉ែតពីទីក្រុងញូវដែលី។
៥
ប្រជាពលរដ្ឋប៉ាឡេស្ទីនរត់គេចពីឧស្ម័នបង្ហូរទឹកភ្នែកអំឡុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅភូមិ Mugheer ដែលមានចម្ងាយ២៥គីឡូម៉ែតភាគឦសានពីទីក្រុង Ramallah នៃតំបន់ West Bank។
៦
បុរសម្នាក់បីបុរសរងរបួសម្នាក់បន្ទាប់ការបាញ់ប្រហារដោយកាំជ្រួចផ្លោងនៅក្នុងស្រុក Reyhanli ខេត្តHatay ក្បែរព្រំដែនស៊ីរីនិងតួកគី។
៧
ក្មេងប្រុសប៉ាឡេស្ទីនម្នាក់សាកថ្មទូរសព្ទនៅក្នុងភូមិរបស់ខ្លួនដែលមានបញ្ហាខ្វះថាមពលអគ្គិសនីនៅ Johr El-Deek តំបន់ហ្គាសា។
៨
សាសនិកជនហិណ្ឌូម្នាក់ដើរលើរងើកភ្លើងអំឡុងពិធីបុណ្យ Thaipoosam ទីក្រុង Chennai ប្រទេសឥណ្ឌា។
១១
នេះជារូបភាពដែលចាប់យកបុរសម្នាក់កំពុងជិះកង់នៅក្នុងច្រកតូចមួយក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។