រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អ៊ីតាលី ឈីលី និងម៉ុងតេណេហ្គ្រោ។
រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៨

១
បុរសម្នាក់បីទារកម្នាក់នៅជិតភ្នក់ភ្លើងមួយនាពេលព្រឹកព្រហាមដ៏ត្រជាក់ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

២
ជនជាតិប៉ាគីស្ថានកាន់សាសនាគ្រិស្តចូលរួមក្នុងពិធីអុជទានអំឡុងការអបអរពិធីបុណ្យបុណ្យណូអែលក្នុងទីក្រុង Lahore។

៣
បវរកញ្ញាចក្រវាលឆ្នាំ២០១៨ នាង Catriona Gray នៃប្រទេសហ្វីលីពីនបក់ដៃទៅកាន់អ្នកគាំទ្រខណដែលនាងមកដល់អាកាសយានដ្ឋានអន្តរជាតិម៉ានីល។

៧
សម្តេចប៉ាប Francis សំឡឹងមើលសុនខមួយក្បាលក្នុងពិធីជួបជុំប្រចាំសប្តាហ៍នៅសាល Paul VI បុរីវ៉ាទីកង់ ទីក្រុងរ៉ូម។

៨
បុគ្គលិកនៅកំពង់ផែនៃប្រទេសឈីលីប៉ះពាល់ជាមួយប៉ូលិសកូបកម្មអំឡុងបាតុកម្មមួយប្រឆាំងនឹងក្រុមហ៊ុនប្រតិបត្តិនៅកំពង់ផែក្នុងទីក្រុង Valparaiso ប្រទេសឈីលីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

៩
ក្មេងប្រុសម្នាក់ពាក់មួកបង្ហាញផ្លូវឈរនៅចន្លោះដងទង់ជាតិអំឡុងពិធីបើកបង្ហាញវិមានឧទ្ទិសជូនមេដឹកនាំ Yugoslav Josip Broz Tito ក្នុងទីក្រុង Podgorica ប្រទេសម៉ុងតេណេហ្គ្រោ។