តន្ត្រីករដ៏ល្បីល្បាញមួយរូបគឺលោក Bob Dylan បានឈ្នះពានរង្វាន់ណូបែលខាងផ្នែកអក្សរសិល្ប៍។ បណ្ឌិតសភាស៊ុយអែតបានទទួលស្គាល់លោក Dylan ដែលមានអាយុ ៧៥ឆ្នាំ ដោយសារតែលោកបានតាក់តែងនូវអត្ថបទរៀបរាប់បែបកំណាព្យថ្មីៗនៅក្នុងប្រពៃណីបទចម្រៀងអាមេរិកាំងដ៏អស្ចារ្យ។
កម្រងរូបភាព៖ លោក Bob Dylan ទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំ ២០១៦

១
តន្រ្តីកររ៉ុកលោក Bob Dylan ប្រគុំតន្រ្តីនៅឯមហោស្រព Wiltern នៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៤។

២
អគ្គលេខាធិកាអចិន្ត្រៃយ៍នៃរាជបណ្ឌិតសភាស៊ុយអែតលោកស្រី Sara Danius ប្រកាសថា លោក Bob Dylan ត្រូវបានប្រគល់ពានរង្វាន់ណូបែលឆ្នាំ២០១៦ ខាងផ្នែកអក្សរសិល្ប៍ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯអាគារផ្សារហ៊ុននៅក្នុងទីក្រុង Stockholm ចាស់ នៅក្នុងទីក្រុង Stockholm នៃប្រទេស ស៊ុយអែត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

៣
អ្នកចូលរួមក្នុងពិធីបុណ្យតម្រង់ជួរចាំចូលថតរូបជាមួយនឹងផ្ទាំងរូបថតអាល់ប៊ុម «Highway 61 Revisited» របស់លោក Bob Dylan នៅក្នុងថ្ងៃទីមួយ នៃពិធីបុណ្យតន្ត្រី Desert Trip នៅឯទីលាន Empire Polo កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទីក្រុង Indo រដ្ឋ California។

៤
លោកប្រធានាធិបតី Jimmy Carter (រូបខាងឆ្វេង) ប្រគល់ពានរង្វាន់ MusiCares Person ប្រចាំឆ្នាំ២០១៥ ដល់លោក Bob Dylan នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុង Los Angeles នៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។

៥
លោក Bob Dylan សម្តែងក្នុងអំឡុងពេលថ្ងៃទី២ នៃពិធី The Hop Festival នៅក្នុងទីក្រុង Paddock Wood សង្កាត់ Kent ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១២។

៦
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បំពាក់មេដាយសេរីភាពដល់លោក Bob Dylan ក្នុងអំឡុងពេលពិធីបុណ្យនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។

៧
លោក Bob Dylan ប្រគុំតន្រ្តីនៅតាមទីក្រុងតូចៗ។ លោកប្រគុំតន្រ្តីរួមជាមួយនឹងតន្រ្តីករ អ្នកស្រី Joan Baez នៅក្នុងទីក្រុង Providence រដ្ឋ Rhode Island កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៥។

៨
តារាចម្រៀងប្រជាប្រិយលោក Bob Dylan (រូបកណ្តាល) ជាមួយនឹងអ្នកវាយស្គរលោក Levon Helm (រូបខាងឆ្វេង) លោក Rick Danko (រូបទី២រាប់ពីខាងឆ្វេង) និងលោក Robbie Robertson នៃក្រុម The Band នៅឯសាល Carnegie Hall ក្នុងទីក្រុង New York កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៨។